សួស្តីអតិថិជន អេផ្លើសហ្រ្វេសសប ជាទីស្រលាញ់រាប់អាន
ហាងអេផ្លើសហ្រ្វេសសប យើងខ្ញុំមានសេចក្តីសោមនោស រីករាយជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា
ចំពោះតំលៃយើងបែងចែកចេញជា២ តំលៃផ្សេងគ្នា ដោយយើងខ្ញុំធ្វើកំណត់ដូចខាងក្រោម
លោកអ្នកនឹងឃើញតំលៃលក់រាយធម្មតា ពេលដែលលោកអ្នកបើកគេហទំព័ររបស់យើងខ្ញុំដោយមិនមានចុះឈ្មោះ
- អតិថិជនទូទៅ(លក់រាយធម្មតា)
- ចំពោះអតិថិជនទូទៅយើងខ្ញុំធ្វើការលក់ជូនតាមតំលៃទីផ្សារធម្មតា និង បូកជាមួយថ្លៃដឹកជញ្ជូនចំនួន ៥០០០រៀល រាល់ការបញ្ជាទិញម្តងៗ ដោយមិនកំណត់នូវចំនួនទិញអតិប្បរិមា ឬ អប្បបរិមា នោះទេ ។
- ការបញ្ជាទិញត្រូវគោរពតាមបែបបទ និង ល័ក្ខខណ្ឌ របស់គេហទំព័ររបស់យើងខ្ញុំ
- ការទូទាត់ត្រូវបានកំណត់តាមអ្វីដែលលោកអ្នកបានជ្រើសរើស
- ការដឹកជញ្ជូនដល់មាត់ទ្វេរផ្ទះរបស់លោកអ្នក
- លោកអ្នកត្រូវធ្វើការបញ្ជាទិញអោយបានមុន ២៤ម៉ោង ដើម្បីងាយស្រួលក្នុងការរៀបចំនិងដឹកជញ្ជូនជូនលោកអ្នក
- លោកអ្នកអាចជ្រើសរើស ពេលវេលាដែលមានស្រាប់ នៅក្នុងចន្លោះដែលលោកអ្នកអាចជ្រើសរើសបាន
- រាល់ការទិញទំនិញរួចលោកអ្នកមិនអាចប្តូរមកជាទឹកប្រាក់បានទេ ក្នុងករណីទំនិញមានបញ្ហាលោកអ្នកអាចជូនដំណឹង មកការិយាល័យរបស់យើងខ្ញុំនិងភ្នាក់ងារដឹកដើម្បីដោះស្រាយបញ្ហានេះភ្លាមៗ(ករណីទំនិញមានបញ្ហាខូចឬមិនអាចទទួលបាន)។
- អតិថិជនសហការ (ភោជនីដ្ឋាន, សណ្ឋាគារ, គ្រឹះស្ថានផ្សេងៗ ។ល។)
- ចំពោះអតិថិជនជាដៃគូរយើងខ្ញុំនិងធ្វើការលក់ជូនតំលៃ ដែលយើងបានចរចាគ្នា(តំលៃពិសេស) សំរាប់អតិថិជនដែលជាដៃគូ របស់អេផ្លើសហ្រ្វេសសបប៉ុណ្ណោះ និង ធ្វើរការដឹកជញ្ជូនដោយឥតគិតថ្លៃ
- ការបញ្ជាទិញត្រូវគោរពតាមបែបបទ និង ល័ក្ខខណ្ឌ របស់គេហទំព័ររបស់យើងខ្ញុំ
- ការទូទាត់ត្រូវបានកំណត់ដោយការចរចា
- ការដឹកជញ្ជូនដល់មាត់ទ្វេរហាងរបស់លោកអ្នក
- លោកអ្នកត្រូវធ្វើការបញ្ជាទិញអោយបានមុន ២៤ម៉ោង ដើម្បីងាយស្រួលក្នុងការរៀបចំនិងដឹកជញ្ជូនជូនលោកអ្នក
- លោកអ្នកត្រូវត្រួតពិនិត្យទំនិញពេលទំនិញទៅដល់ហាងរបស់លោកអ្នក (ក្នុងករណីមានបញ្ហារលោកអ្នកត្រូវទំនាក់ ទំនង់មកការិយាល័យរបស់យើងខ្ញុំដើម្បីធ្វើការ ដោះស្រាយជូនលោកអ្នក)
- ការដឹកជញ្ជូនដោយឥតគិតថ្លៃ
សូមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ
អេផ្លើសហ្រ្វេសសប